​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រលីង​

​កិរិយាសព្ទ​

​លីង​សាច់​ចម្រាញ់​ឲ្យ​ចេញ​ខ្លាញ់​, ឲ្យ​ស្រស់ទឹក​
​រលីង​សាច់មាន់ ។​

​គុណសព្ទ​

​ដែល​រលីង​រួចហើយ​
​សាច់​រលីង ។​

​គុណសព្ទ​

​ស្អាត​ធេង​, ស្អាត​ឥត​គ្រោតគ្រាត​
​ដី​រលីង​; រលីងឆិញ​, រលីងណិល​, រលីងយង់ ។​
​ព​. ប្រ​. ដែល​ស្អាត​; ជ្រះ​, ស្រឡះ ឥត​សៅហ្មង​
​ចិត្ត​រលីង​, សម្ដី​រលីង ។​

កិរិយាវិសេសន៍​

​ដែល​ស្អាត​ដោយ​រម្លីង​; ដែល​អស់​ដូច​គេ​រម្លីង​
​កោរ​រលីង​, ឈូសឈើ​រលីង​; អស់រលីង ។​
​ព​. ប្រ​. ដែល​និយាយ​ស្រឡះ​មិន​ពាំត្រណោត​, មិន​ប្រឡិមប្រឡុម​
​និយាយ​រលីង ។​

​រលីងឈូក​

​នាមសព្ទ​

​គ្រាប់​ឈូក​ទុំ ។​

​រលីងរលោង​

​គុណសព្ទ​

​ដែល​តិច​កាក​ច្រើនតែ​ទឹក អណ្ដែត​កាក​រលោងៗ​
​សម្ល​រលីងរលោង ។​
​ដែល​ចេញ​ទឹកភ្នែក​មក​តែ​មិនទាន់​ស្រក់ គ្រាន់តែ​រលោងៗ នៅក្នុង​ភ្នែក​
​ទឹកភ្នែក​រលេងរលោង ។​

​រម្លីង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រលីង​
​រម្លីងសាច់ឈើ​; ខាត់​រំលីង ។​
​ព​. ប្រ​. លក់​ចាយ​ឬ​បំផ្លាញ​ឲ្យ​អស់​គ្មាន​សល់​
​រំលីង​អីវ៉ាន់​អស់ពី​ក្នុងផ្ទះ ។​

​រំលីង​

​កិរិយាសព្ទ​

( ម​. ព​. រម្លីង ) ។​