​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កំប្លង់​

​គុណសព្ទ​

​ស្អាត​រលីង​ឥត​សៅហ្មង ហើយ​មាន​លម្អ​ដ៏​រុងរឿង​
​ល្អ​កំប្លង់​, ស​កំប្លង់​, មុខ​កំប្លង់ ។ ជួនកាល​ប្រើ​ជា នាមសព្ទ ដូច​ពាក្យ​ថា “​កំប្លង់​ប្លង់​អើយ​ដូច​អង្គ​ផ្កាយព្រឹក​…” ។​

​ខីណភាព​

(​ខី​ណៈ​—)

​នាមសព្ទ​

( បា​. ខី​ណ​ភាវ​; សំ​. ក្សីណ​—) ភាព​នៃ​វត្ថុ​ដែល​អស់​ទៅ​, ការ​អស់រលីង​, ដំណើរ​ដែល​អស់​ឥតមាន​សេសសល់ ។​

​ខៃ​

​កិរិយាសព្ទ​

​ទម្លុះ​, ធ្វើ​ឲ្យ​ធ្លុះ​ដោយ​ដែកកណ្តារ​
​ខៃ​សាច់​ឈើ​ឲ្យ​ធ្លុះ ។​

​កិរិយាសព្ទ​

​ជម្រាល​ពាក្យ ឬ ពន្យល់​ថែម​ដើម្បី​បញ្ជាក់​សេចក្ដី ដែល​ជ្រៅ​ឲ្យ​រាក់ ឲ្យ​ច្បាស់​ឡើង​ទៀត ដោយ​ប្រើពាក្យ​ជម្រាល​បន្តថា គឺ ឬ គឺថា​
​ត្រូវ គឺ​មិន​ខុស គឺថា​ឥត​មោះហ្មង ។ ខៃ​សេចក្តី​, ខៃបទ គឺ​ខៃ​សេចក្តី ឬ បទ​ឲ្យ​កាន់តែច្បាស់​ឡើង ។​

​គុណសព្ទ​

​ដែល​ម៉ដ្ឋ​ផង់​, ថ្លា​ស្អាត​, រលោង​រលីង​, ផូរផង់​
​សាច់​សំពត់​ម៉ដ្ឋខៃ​, សាច់​នាង​កញ្ញា​នេះ​ម៉ដ្ឋខៃ​ល្អ​ណាស់ ។​

​គគ្រាត​

​គុណសព្ទ​

​ដែល​មិន​រលីង ( ម​. ព​. គ្រីតគ្រាត ផង ) ។​

​គគ្រាំង​

​គុណសព្ទ​

​ដែល​មិន​ស្អាត មិន​រលីង​, ដែល​រឹង​គម្រាំង​, ដែលមាន​សភាវៈ​អ្វី​ប៉ះ​ប្រឡាក់​ហើយ​ខះ​ក្ដាំង​
​ស្បែក​គគ្រាំង​, រឹង​គគ្រាំង ។​

​ឧទានសព្ទ​

​សូរ​ឮ​គ្រាំងៗ​ច្រើនដង ( ម​. ព​. គ្រាំងៗ ) ។​