ដោយៈ សរិទ្ធ / កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំក្រុម ការងារ ចុះពិនិត្យដំណើរ នៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យសម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។
លោកអភិបាលខេត្ត ថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្តល់ឱ្យមាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តកណ្ដាល ដើម្បីបង្កើន ភាពស៊ាំពេញលេញ និងឈានដល់បញ្ឈប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលខាងមុខនេះ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ ២០២១ នៅទូទាំងខេត្តកណ្ដាល មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩.៦៥៧ នាក់ ក្នុងនោះមានអ្នកជាសះស្បើយ សរុប ៨.៦៩៤ នាក់ និងស្លាប់សរុបចំនួន ១៣៦ នាក់ ហើយ ៕/V-PC