ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែសីហាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ខ្សោយ ពីជ្រលងនៃប្រព័ន្ធ សម្ពាធទាប ITCZ ដែលអូសបន្លាយ លើភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម និងខ្យល់មូសុងនិរតី បក់ក្នុងល្បឿន ពីមធ្យម ទៅបង្គួរ ។