លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ការដាក់ចេញនូវសេចក្តីសំរេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ៨ ខេត្ត និងសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាល រាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃការបិទបំរាមគោចរ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាអាយុជីវិត បងប្អូនប្រជាពលរដ្ឋឱ្យជៀសផុត ពីជំងឺកូវីដ-១៩ ពិសេសវុីរីសបំប្លែងថ្មី ដែលតា (DETA) ។