ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជា ប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំង ដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ ចំនួន ២ គោលដៅ ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
លោកអភិបាលខណ្ឌ បានឲ្យដឹងថាៈ គោលដៅទី១ គឺគោលដៅផ្លូវ១៩៨៦មុខផ្សារ ទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី និងទី២ គោលដៅផ្លូវ៥៩៨ មុខវិហ៊ារយេស៊ូ សង្កាត់ទឹកថ្លា ក្នុងនោះដែរ កម្លាំងចម្រុះរបស់ គណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការល្បាត ក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕/V-PC