ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៧ នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩០ នាក់ និងស្លាប់ចំនួន ១ នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។
អ្នកជាសះស្បើយទាំង ៩០ នាក់ ខាងលើ ក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើ ចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន ១ ករណី ឈ្មោះ គឹម សុឌីណា ភេទស្រី អាយុ៦៤ឆ្នាំ អាសយដ្ឋាន នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤.៦២៥ នាក់ បានព្យាបាល ជាសះស្បើយ ចំនួន ២.៤០៦ នាក់ ស្លាប់ ៤៩ នាក់ និង ២.២១៩ នាក់ កំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕/V-PC