លោកតាវ័យចំណាស់ ជាជនជាតិវៀតណាមម្នាក់ បានឡើងបេះផ្លែស្វាយ បាក់មែកស្វាយ ធ្លាក់បោកនឹងរបងដែករួចបោកក្បាលជាមួយ នឹងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ បែកក្បាល ហូរឈាម ហើយបានស្លាប់ នៅពេល បញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។