ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ តាម​បណ្តឹង​ពីបទ រំលោភ​សេពសន្ថវៈ​លើ​អនីតិជន នគ​បាល​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​មា្ន​ក់ ហើយ​ឃុំខ្លួន​នៅ​អធិការដ្ឋាន នគរបាល ស្រុក​វាលវែង តាម​បញ្ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី​ស៊ើបអង្កេត ស្រាវជ្រាវ​បន្ដ តាម​នីតិវិធី ក្រោយពេល​ជនសង្ស័យ​បាន​សារភាព រួចមក​។​

​អធិការនគរបាល​ស្រុក​វាលវែង លោក​វរៈសេនីយ៍ឯក ធាង​ឡេង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣ សីហា​នេះ​ថាៈ នៅវេលា ម៉ោងជាង ៣ រសៀល ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ក្រពើ​ពីរ បានទទួល​ពាក្យបណ្តឹង ពី​ឈ្មោះ ប៉ាន សុខ​ខឿន ភេទ​ស្រី អាយុ ៣៨ ឆ្នាំ រស់នៅ​ចំណុច បឹង​រំលេច ភូមិ​សំឡាញ់ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ ឆែម សុខ​ថន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ស្រុក ខាងលើ ថា​បាន​ប្រព្រឹត្ត​អំពើ រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី របស់គាត់ ឈ្មោះ វ​.​ស​.​ន​. អាយុ ១០ ឆ្នាំ ចំនួន ៥ លើក​។

​នៅ​រសៀល ថ្ងៃទី​៣ សីហា ២០២១​ថាៈ ខាង​លោក បានទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ម៉ោង ៦​និង​១០​នាទី ល្ងាច​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ហើយ​បាន​នាំខ្លួន​ជនសង្ស័យ​មក កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ កន្លងមក​រូប​ខ្លួន​បាន ឲ្យ​ប្រាក់ ជា​ញឹកញាប់ ទៅ​ក្មេងស្រី​រងគ្រោះ បន្ទាប់ពី​ឲ្យ​ប្រាក់​រួច​រូប​ខ្លួន​បាន​នាំទៅ​ធ្វើ សកម្មភាព​រំលោភ ទៅលើ​ក្មេងស្រី​រងគ្រោះ បាន​ចំនួន ៥ ទៅ ៦ លើក ។​

​ក្រោយ​ការសាកសួរ​រួច បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការ ដ្ឋា​ន​នគរបាល ស្រុក​វាលវែង តាម​បញ្ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ដ តាម​នីតិវិធី​៕/V​-PC