ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សីជិត ១៥៧ គ្រួសារ ដែលមានផ្ទុកជំងឺកូវីដ១៩ ទទួលបានអំណោយ ពីក្រុមការងារក្រឡាហោម មនុស្សធម៌បាត់ដំបង ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាស្ថាបនិក ក្រុមការងារក្រឡាហោម មនុស្សធម៌ បាត់ដំបង លោកច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារមួយចំនួនទៀត។
អំណោយ រួមមាន អង្ករ មី ត្រីខ ម៉ាស់អាល់កុល និងទឹកសុទ្ធមួយចំនួន។ លោកខាន់ ម៉ាណេរ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចក្រឡាហោម និងលោកជំទាវ សុំឲ្យបងប្អូន ត្រូវថែរក្សាសុខភាព និងអនុវត្ត តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ ការពារឲ្យបានខ្ជាប់ខ្ជួន ទើបឆាប់ជាសះស្បើយ ពីរោគានានា។/V