ដោយៈប.ខុន/ ភ្នំពេញៈគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអន កាត់ស្ទឹងសង្កែ ស្ថិតនៅខាងក្រោមក្រុងបាត់ដំបងដែលគ្រោងចំណាយថវិកាអស់ ប្រមាណជា ៤១ លាន ដុល្លារសម្រេចបានលទ្ធផលប្រមាណជា៩០ភាគរយហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែសីហាឆ្នាំ២០២១ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអនកាត់ស្ទឹងសង្កែនៅផ្នែកខាងក្រោមនៃក្រុងបាត់ដំបង ក្នុង ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងមកទល់ពេល នេះ ថ្ងៃទី២៣ខែសីហា សម្រេចលទ្ធផលការងារបានប្រមាណ៩០ភាគរយនៃគម្រោង ហើយ។
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតាអនកាត់ស្ទឹងសង្កែនេះ ត្រូវ បាន អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាបានចាប់ផ្តើម អនុវត្ត កាលពីខែ មិថុនា ឆ្នាំ២០១៨ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ,ជាគម្រោងប្រើប្រាស់ ហិរញ្ញប្បទានបានមកពីសាធារណៈរដ្ឋកូរ៉េនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សរុបចំនួនប្រមាណជា៤១លានដុល្លារដើម្បីស្ទាក់ទឹកស្ទឹងសង្កែទុកសម្រាប់ បម្រើ ដល់ការ ស្រោចស្រពនិងប្រើប្រាស់នៅក្រុងបាត់ដំបង។
គម្រោង អភិវឌ្ឍន៍ សំណង់ ស្ទាក់ ទឹក សាលា តាអននេះរួមមាន ការសាងសង់ ប្រឡាយ ពង្វាង ទឹក តាម មាត់ ស្ទឹង សង្កែប្រវែង២៥០ម៉ែត្រ សាងសង់ សំណង់ ទ្វារ ទឹក មេ កាត់ ស្ទឹង សង្កែប្រវែង៧៤ម៉ែត្រមួយកន្លែង សាងសង់ ប្រឡាយ បេតុងចំនួន ៤ខ្សែប្រវែង ១៣.៧៨០ម៉ែត្រ សាងសង់ សំណង់ ទ្វារ ទឹកចំនួន១២កន្លែង សាង សង់ សំណង់ ស្ទាក់ ទឹក ប្រឡាយ រងចំនួន២កន្លែង សាងសង់ សំណង់ លូ ចែកចាយ ទឹក ប្រឡាយ មេចំនួន៨កន្លែង សំណង់ ស្ពាន ឆ្លងកាត់ និង ស្ពាន ថ្មើរជើង កាត់ ប្រឡាយ មេសរុប ចំនួន១៨កន្លែង និង សាងសង់ ជណ្តើរ ចុះ ប្រឡាយ មេ សម្រាប់ អ្នកភូមិ ប្រើ ប្រាស់ជា ច្រើន កន្លែង ទៀត ។
ក្រោយពេលសាងសង់រួចគម្រោងនេះ ផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃ ដី ស្រូវ វស្សាចំនួន១៥.០០០ហិកតា និង ផ្ទៃដីស្រូវប្រាំងចំនួន៧.០០០ហិកតា នៅ ក្នុងស្រុកឯកភ្នំស្រុកសង្កែ និងស្រុកថ្ម គោល ។ គម្រោងនេះធ្វើឱ្យស្ទឹងសង្កែមាន ទឹកនៅក្នុងរដូវប្រាំងក៏ដូចជារដូវវស្សា គឺមានទឹកផ្គត់ផ្គង់ដល់ការផលិតទឹកស្អាត សម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង បា ត់ ដំបង និងលើកកម្ពស់សោភ័ណភាពក្រុង បា ត់ដំបងឱ្យ កាន់តែមានភាពទាក់ ទាញ ជាងមុនថែម ទៀតផង។
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ ទឹក សាលាតាអននេះគឺជាគម្រោងទីបីដែល រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹកនិងឧតុនិយមបានសាងសង់កាត់ស្ទឹងសង្កែ ដើម្បីទាញ យកទឹកដែលធ្លាប់តែធ្លាក់ចូលទៅបឹងទន្លេសាបទុកសម្រាប់ ប្រើ ប្រាស់នៅតំបន់ ដាំ ដុះសងខាងស្ទឹង ,ដោយគម្រោងទី១មាន ឈ្មោះកង្ហតក្នុង ស្រុក បាណន់,គម្រោ ង ទី២ឈ្មោះសេកសកនៅក្នុងស្រុករតនៈមណ្ឌលនិងមាន គម្រោង ទី៤មួយទៀត ដែល កំពុងសិក្សា និង ឈានទៅធ្វើការសាង សង់អាងទឹកមួយនៅ ស្ទឹងក្រញូង នៃ ក្បា លស្ទឹងសង្កែមាន លទ្ធភាពស្តុកទឹក បានប្រមាណជា២០០ លា ន ម៉ែត្រគូប៕