​ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ក្រោយពេល​គាត់ បាន​បើករថយន្ត​បែន ដឹក​ដី​ចាក់​ឱ្យគេ ហើយ​ក្រោយ​ការចាក់ដី​រួច បែន​រថយន្ត​មិន​ចុះ​វិញ តាម​សម្រួល​នោះ បុរស​នេះ បាន​យក​ដែក ទៅ​គោះ​បូម​ទម្លាក់​បែន ហើយ​ទ្រុង​បែន​នោះ ក៏បាន​ធ្លាក់ចុះ គាប​បុរស​នោះ​ជាប់​តែម្ដង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​និង​១០​នាទី រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ ឈ្មោះ ប៉ុន កុល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បេ​ី​ក​រថយន្ត​ដឹក​ដី ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ មានស្រុក​កំ​ណេ​ី​ត នៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថាៈ មុនពេល​កេ​ី​ត​ហេតុ បុរស​ខាង​លេ ី​ត្រូវបាន​គេ​ជួល​ដឹក​ដី យកទៅ​ចាក់​លប់ ក្បែរ​ផ្ទះ ដែល​បាន​ទឹក​ដក់ ខណៈ​ដឹក​ជេ​ី​ង​ទី​ពីរ ក៏បាន​បែក ដេ​ី​ម្បី​ចាក់ដី ពេល​ចាក់ដី​រួច ក៏​បែន​ទម្លាក់​ទ្រុង​មកវិញ តែ​មិន​ធ្លាក់ ក៏​ចុះ​យក​ដែក មក​គោះ​បូម​បែន​។ ភ្លាមនោះ ស្រាប់តែ​ធ្លាក់​ទ្រុង មក​សង្កត់​គាប​ជាប់​តែម្តង​។

​ប្រភព​ដដែល បាន​បន្តថាៈ ភ្លាមនោះ ស្រាប់​តែមាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ បាន​ឃេ​ី​ញ ក៏​នាំគ្នា​យក​ដូ​យ មកជួយ​គាស់ ដេ​ី​ម្បី​យកចេញ ដោយ​ប្រេ​ី​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង ទេ​ី​ប​គាស់​យក​ជនរងគ្រោះ ចេញ​បាន ប៉ុន្តែ​ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅ​ហេ​ី​យ​។

​ក្រោយ​កេ​ី​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​ចំណុច​កេ​ី​ត​ហេតុ ដោយសារ​គ្រោះថ្នាក់​នេះ ជាការ​ធ្វេសប្រហែស​ខ្លួនឯង មិន​ប៉ះពាល់​ដល់​អ្នកដទៃ ទេ​ី​ប​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វេ​ី​បុណ្យ តាម​ប្រពៃណី នៅ​ស្រុក​កំ​ណេ​ី​ត​៕/V​