ដោយៈ គង់ហេង / កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៣ សីហា នេះ បានប្រកាសរកឃើញមាន អ្នកវិជ្ជមានកូវីដ ១៩ ថ្មីចំនួន ៥៥ នាក់, មានជាសះស្បើយចំនួន ៦៨ នាក់ និងមានម្នាក់ ស្លាប់កាលពីថ្ងៃទី ២ សីហា កន្លងទៅនេះ។
ក្នុងនោះ ជនរងគ្រោះ ដែលបានរកឃើញ មានផ្ទុកជំងឺកូវីដ ១៩ ទាំង ៥៥ នាក់ ត្រូវបានបញ្ជួន ទៅព្យាបាល នៅមន្ទីរពេទ្យ មេគង្គកំពង់ចាម និងកន្លែងព្យាបាលជំងឺ កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ គឺមានអ្នកជំងឺ កំពុងព្យាបាល សរុបចំនួន ៨២៩ នាក់។ អ្នកឆ្លងក្នុងខេត្តនេះ សរុបចំនួន ៤.០៥៥ នាក់។
ចំណែកអ្នកជាស្បើយ ទាំង ៦៨ នាក់ គឺត្រូវបានធ្វើតេស្ត ទទួលលទ្ធផលវិជ្ជមានកូវីដ ១៩ ចំនួន ពីរ លើក ទើបត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ ដោយតួលេខសរុប ជាសះស្បើយ បច្ចុប្បន្នចំនួន ៣.១៣៣ នាក់។
រីឯអ្នកបាត់បង់ជីវិត ដោយជំងឺកូវីដ ១៩ កាលពីល្ងាចថ្ងៃទី ១ សីហា ជាបុរសអាយុ ៦៨ ឆ្នាំ ឈ្មោះ ផុន ធឿន នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ គឺសរុបតួលេខ អ្នកស្លាប់ដោយជំងឺនេះ បានកើនឡើង ចំនួន ៩៣ នាក់ហើយ៕/V