ដោយៈ​សុផល / ភ្នំពេញ​៖ រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ១៣ គ្រឿង បាន​ត្រូវ​ប្រគល់ជូន មន្ទីរ​សុខាភិបាល នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១២ នា​រសៀល ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ នៅ​ឃ្លាំង​ឱសថ​កណ្តាល (CMS) ។​

​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បានប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ នេះ ដោយផ្ទាល់​។​

​រថយន្ត​ដឹក​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំងនេះ ជា​អំណោយ​សប្បុរសជន​ខ្មែរ តាមរយៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជូន​ដល់ មន្ទីរ​សុខាភិបាល នៃ​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ តាកែវ ស្វាយរៀង សៀមរាប ព្រៃវែង កណ្ដាល កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ចាម បាត់ដំបង និង​បន្ទាយមានជ័យ ៕/V​