​ដោយ​៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យបង្អែក សិរីសោភ័ណ បាន​រកឃើញ​បន្តបន្ទាប់ អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៤១ នាក់ នៅមុន និង​ក្រោយពេល​បិទ​ខ្ទប់ រោងចក្រ​ទឹកកក យីហោ សេះ​ហោះ នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​មួយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះ​បើតាម​លោក ហឹ​ុ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានអោយដឹង នៅ​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ ។​

​លោក​បាន​បន្តថាៈ មុន​និង​ក្រោយ​ការបិទ​ខ្ទប់ អាជ្ញា​ធរមាន​សមត្ថកិច្ច តម្រូវអោយ​អ្នកពាក់ព័ន្ធ​នឹង​កម្មករ នៃ​សិប្ប​កម្មនេះ ដែល​វិជ្ជមាន​កូ​វីដ​១៩ ទៅយក​សំណាក​បន្ត​។ ក្នុងនោះ មាន​កម្មករ ម្ចាស់​សិប្បកម្ម និង​ក្រុមគ្រួសារ​ពួកគេ ព្រមទាំង​អតិថិជន ទិញ​ដុំ / រាយ​ទឹកកក សិប្បកម្ម យីហោ សេះ​ហោះ និង​ក្រុមគ្រួសារ​។​ ​អ្នក​ជម្ងឺ ឬ​អ្នក​វិជ្ជមាន ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​ខ្លះ និង​អោយ​ព្យាបាល នៅតាម​ផ្ទះ​ខ្លះ ។​ និង​ក្រៅពីនោះ អវិជ្ជមាន ត្រូវដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ ។​

​លោក​វេជ្ជបណ្ឌិត អ៊ា​វ ដារ៉ាវុធ ប្រធាន​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៣ សីហា នេះ​ថាៈ ដើមឡើយ កាលពី​ថ្ងៃទី​១ ខែសីហា កម្មករ នៅ​រោង​សិប្បកម្ម​ផលិត​ទឹកកក យីហោ សេះ​ហោះ បានមក​យក​សំណាក នៅ​ស្ថានីយ៍​យក​សំណាក សាលាបឋមសិក្សា ហ៊ុន សែន សូ​ភី ហើយ​លទ្ធផល​វិជ្ជមាន កូ​វីដ​១៩ ចំនួន ៥-៦ នាក់ ប៉ុណ្ណោះ ។ ប៉ុន្តែ​តម​ក អ្នកពាក់ព័ន្ធ បាន​យក​សំណាក​បន្ត ក៏​រកឃើញ​វិជ្ជមាន កើនឡើង​ទៀត ៕/V​