ដោយៈបាយ័ន/សៀមរាបៈ កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៣ ខែសីហាឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានសហការជាមួយកម្លាំងប៉ុស្តិ៍ រំដោះស្រែ បានបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិរលំថ្មរ ឃុំរំដោះ ស្រែ ស្រុកជាំក្សាន្ន ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់។
នគរបាលជំនាញនៃអធិការស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននិយាយនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា ជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ ឈឿរ ចាន់ ដា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងអ៊ុតស្គុតម៉ូតូ ។ ទី២/ ឈ្មោះ ខឿត ឈុនណា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣/ឈ្មោះ វែង គ្រឹស្នា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ទាហាន។ និងទី៤/ ឈ្មោះ បុ័ត ឆើត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខ របរ កសិករ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន១៣កញ្ចប់ធំ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ព្រមទាំងទូរសព្ទ័ ៣ គ្រឿង ៕