ប្រែសម្រួលៈវាសនា៖ បណ្តាខេត្តភាគកណ្តាលវៀតណាម ខ្លះបានសំរេចនិងខ្លះមានផែនការបង្កើតមូលនិធិប្រមូលប្រាក់ដើម្បីជួយអ្នកស្រុករបស់គេដែលជាប់នៅក្រុងហូជីមិញអោយបន្តនៅក្នុងមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ភាគខាងត្បូងនេះជាបន្ត ជាជាងពួកវិលមកកាន់ស្រុកកំណើតហើយនាំមេរោគមកជាមួយ។
អាជ្ញាធរខេត្តក្វាងប៊ិញ បានបង្កើតខ្សែទូរស័ព្ទhotlineដើម្បីទទួលព័ត៌មានពីអ្នកកំពុងស្នាក់នៅក្នុងទីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូងនៅជុំវិញទីក្រុងពាណិជ្ជកម្មនេះ ដើម្បីជួយគាំទ្រខាងហិរញ្ញវត្ថុ។
តាមផែនការ ខេត្តនេះនឹងផ្តល់ប្រាក់មួយគ្រួសារ១លានដុង(៤៣,៥១ដុល្លារ) ដើម្បីអោយពួកគេបន្តស្នាក់នៅក្នុងទីក្រុងភាគខាងត្បូង ជាជាងវិលមកខេត្តកំណើតរបស់គេ។
ខេត្តថាញ់ហ័រ ក៏បានប្រកាសថាខ្លួននឹងឈប់ទទួលអ្នកវិលមកពីទីតាំងផ្ទុះកូវីដខ្លាំងៗ គឺកន្លែងណាដែលកំពុងអនុវត្តវិធានការគម្លាតសង្គម រួមមានទីក្រុងហូជីមិញ។កាលពីដំបូងខេត្តនេះមានផែនការទទួលអ្នកស្រុកប្រមាណ១.០០០នាក់មកពីក្រុងហូជីមិញ តែឥឡូវសំរេចផ្តល់ប្រាក់មួយគ្រួសារ១លានដុងអោយពួកគេបន្តនៅទៅនោះ។
មួយខែមកនេះទីក្រុងហូជីមិញបានក្លាយជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩នៅវៀតណាម ដោយបានរកឃើញអ្នកឆ្លងជាង១០០.០០០នាក់ក្នុងរលកទី៣ចាប់ពីចុងខែមេសាមក ។
ខេត្តក្វាងទ្រី មានពកលរជិត៣.០០០នាក់ដែលចង់វិលមកផ្ទះ ភាគច្រើនពីទីក្រុងហូជីមិញនិងបណ្តាខេត្តជុំវិញដែលក៏កំពុងផ្ទុះកូវីដ១៩ផងដែរ។តាំងពីមុនមកខេត្តនេះនាំពលករតែ៣៨៤នាក់មកកាន់ស្រុកកំណើតរបស់គេវិញ។
ប្រធានខេត្តលោក ហ័ងណាម បាននិយាយថា « អ្នកដែលវិលមកផ្ទះដោយខ្លួនឯងបង្កើតហានិភ័យដក់អ្នកដទៃនៅតាមផ្លូវនិងអាចរំខានដល់ផែនការបង្ការជំងឺឆ្លងរបស់ខេត្ត»។
ខេត្តនេះក៏មានផែនការផ្តល់ប្រាក់ឧបត្ថម្ភនិងផលិតផលចាំបាច់ទៅអ្នកអ្នកខេត្តក្វាងទ្រីដែលសំរេចចិត្តបន្តនៅតំបន់បិទខ្ទប់។
នៅប៉ុន្មានថ្ងៃមកនេះបណ្តាខេត្តភាគកណ្តាលបានជាប់រវល់ចាត់ចែងបញ្ជូនអ្នកវិលមកផ្ទះពីភាគខាងត្បូងប្រទេស។
ប្រជាជនវិលពីក្រុងហូជីមិញនិងបណ្តាខេត្តភាគខាងត្បូងជាប់នៅកុងត្រូលមួយនៅខេត្ត ធួនធៀន វ៉េ ភាគកណ្តាលកាលពីថ្ងៃ២សីហា
តាមបញ្ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃ៣១កក្កដា បណ្តាទីតាំងអនុវត្តវិធានការគម្លាតសង្គមនឹងមិនត្រូវអនុញ្ញាតអោយមនុស្សចាកចេញនៅក្រោយថ្ងៃ៣១កក្កដាទេ រីឯអ្នកចាកចេញផុត ខេត្តពាក់ព័ន្ធត្រូវរៀបចំឡានទទួលពួកគេនិងរៀបចំការធ្វើតេស្តិ៍ហើយនាំទៅកាន់កន្លែងធ្វើចត្តាឡីស័ក៕
កាលពីថ្ងៃអាទិត្យនិងចន្ទ មនុស្សច្រើនពេកវិលពីភាគខាងត្បូងទៅស្រុក នាំអោយខ្វះឡានដឹកហើយអាជ្ញាធរបានត្រឹមអមដំណើរពួកគេដែលជិះទោចក្រយានយន្ត