ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ បែកធ្លាយ​រឿងអាស្រូវ​លោក អ៊ុំ វុ​ទ្ធ​ទី ប្រធានកិត្តិយស​សមាគម​និស្សិត​ចិន​-​កម្ពុជា និង​ជា​ប្រធាន​សមាគម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​-​កម្ពុជា និង​បក្ខពួក​ឆបោក​លុយ​ពី​ជនរងគ្រោះ​ប្រមាណ​ ៣១​ម៉ឺន​ដុល្លារ រឿង​ទិញ​ម៉ាស​តែ​មិនមាន​ម៉ាស​ឲ្យ​ជនរងគ្រោះ​។

លោក អ៊ុំ វុ​ទ្ធ​ទី(រូបឯកសារ)

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ លោក អ៊ុំ វុ​ទ្ធ​ទី កំពុងតែ​ដើរហើរ​សេរី​ដោយ​មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់ការ​នោះទេ​ដោយសារ​បុគ្គល​នេះ​មាន​លោក​ឧ​ត្ត​ម​សេរ​នី​យ៍​ជា​មន្ត្រីប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ និង​បុគ្គល​មួយចំនួនទៀត (​សូម​មិន​បញ្ចេញ​ឈ្មោះ​) ចាំ​ជួយ​អន្តរាគមន៍​។ ហើយ​នៅពេលដែល​មានរឿង គឺ​បុគ្គល​រូបនេះ តែងតែ​ប្រើ​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ផងដែរ ដែល​គេ​ដឹងថា​ជា​កូន​ថ្នាក់ដឹកនាំ​។​

​ដោយសារ​តែ​មិនទាន់​ទទួលបាន​យុត្តិធម៌ ជនរងគ្រោះ​ឈ្មោះ ហៃ​មុនី វីរៈ​សុធី​តា បាន​ចូលទៅ​ខម​មិន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបាន​រៀបរាប់​អំពី​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី និង​បក្ខពួក​ឆបោក​យកលុយ​ពី​ខ្លួន​អស់​ជាង ៣១​ម៉ឺន​ដុល្លារ​ក្នុង​ការទិញ​ម៉ាស ប៉ុន្តែ​អ៊ុំ វុ​ទ្ធ​ទី មិនមាន​ម៉ាស​ឲ្យ​ខ្លួន​នោះទេ ហើយ​លុយ​ក៏​មិនបាន​ប្រគល់​មកវិញ​ដែរ​។​

​​ជនរងគ្រោះ​បាន​សំណូមពរ​ដល់​តុលាការ​ព​ន្លឿ​ន​ការកាត់ក្តី​ឲ្យ​បាន​ឆាប់ និង​សូម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយផ្តល់​ភាពយុត្តិធម៌​ផង​។ ដោយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា “​ខ្ញុំ​ត្រូវការ​លុយ​ដើម​របស់ខ្ញុំ​មកវិញ ពីព្រោះ​ខ្ញុំ​មានការ​លំបាក​ណាស់ ខ្ញុំ​ជាប់បំណុលគេ ខ្ញុំ​យក​ផ្ទះ​ទៅ​ដាក់​នៅ​ធនាគារ លក់​ដី​យក​យកលុយ​ឲ្យ​គេ ខ្ញុំ​ចង់​ឆ្កួត​ហើយ ”​។​

​ ទាក់ទង​ករណីនេះ លោក អ៊ុំ វុ​ទ្ធ​ទី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា នេះ​ថា “​រឿងនេះ​កំពុងតែ​ស្ថិតនៅ​តុលាការ យើង​រង់ចាំ​ចម្លើយ​ពី​តុលាការ​។ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ផ្តិតមេដៃ​នៅមុខ​មេធាវី​ក្នុង​ការដក​ពាក្យបណ្តឹង ហើយ​រួមគ្នា​ធ្វើ​ដើមបណ្តឹង​ប្តឹង​មនុស្ស​ពីរ​នាក់​ទៀត​”​។​

​លោក អ៊ុំ វុ​ទ្ធ​ទី បាន​បញ្ជាក់ថា “​គាត់​ប្តឹង​មនុស្ស ៣​នាក់ ហើយ​លុយ​ទាំងអស់​នឹង​គឺ​នៅលើ​ពីរ​នាក់​ទៀត​ទេ ហើយ​ខ្ញុំ​នៅ​អ្នក​កណ្តាល ហើយ​រឿងនេះ​ស្ថិតនៅក្នុង​ដៃ​តុលាការ​នៅឡើយ ហើយ​គាត់​ដក​ពាក្យបណ្តឹង​អស់ហើយ​។ ជា​ការដក​ពាក្យបណ្តឹង​ក៏​ខ្ញុំ​បាន​ជួយ​គាត់ ៣​ម៉ឺន​ដុល្លារ​។ ហើយ​រឿងនេះ យើង​មានតែ​រង់ចាំ​សាលក្រម ពីព្រោះ​រឿងនេះ​វា​ស្ថិតនៅក្នុង​ដៃ​តុលាការ​នៅឡើយ​ទេ​។ រឿងនេះ​តាំងពី​ឆ្នាំមុន ដោយសារ​កូ​វីដ គេ​លើក​សវនាការ​រហូត ។​ចឹ​ង​មានតែ​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ​”​។

​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​ចង់ដឹងថា តើ​បុគ្គល​ណាខ្លះ​ដែល​ធ្វើជា​ខ្នងបង្អែក​ឲ្យ​លោក អ៊ុំ វុ​ទ្ធ​ទី ប្រធានកិត្តិយស​សមាគម​និស្សិត​ចិន​-​កម្ពុជា និង​ជា​ប្រធាន​សមាគម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិន​-​កម្ពុជា​?។

​ជនរងគ្រោះ​ឈ្មោះ ហៃ​មុនី វីរៈ​សុធី​តា បាន​ប្ដឹង​ចោទប្រកាន់​ពី​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ឈ្មោះ អ៊ុំ ស្រី​ល័ក្ខណ៍ និង​ឈ្មោះ ពេជ្រ សុខ​បូរ​មី ពីបទ​ឆបោក​ប្រាក់​(​ទិញ​-​លក់​ម៉ាស​ការពារ​ជំងឺ​កូ​វីដ​១៩)​កាលពី​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០២០​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​
​យោងតាម​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​យល់ឃើញថា តាម​ចម្លើយ​របស់​ដើមបណ្តឹង​ឈ្មោះ ហៃ​មុនី វីរៈ​សុធី​តា ភេទ​ស្រី ដែល​បាន​ឆ្លើយ​នៅ​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ និង​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​បាន​ឆ្លើយ​មាន​ភាព​ប្រហាក់ប្រហែលគ្នា​ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ​ជន​ត្រូវ​ចោទ​ខាង លើ គឺ​ពិតជា​បានធ្វើ​សកម្មភាព ឆបោក​ប្រាក់​ពី​ដើមបណ្តឹង​ពិតមែន ។​
​ ​ក្រោមរូបភាព​ឆបោក​ប្រាក់​ពី​ដើមបណ្តឹង​ដោយ​អះអាងថា ខ្លួន​មាន​ម៉ាស​លក់​ឲ្យ​មក​ដើមបណ្តឹង លុះដល់​បាន​ប្រាក់​ពី​ដើម បណ្ដឹង​រួចហើយ​ជន​ត្រូវ​ចោទ​ក៏បាន​យកប្រាក់​នោះ​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​តែម្តង ដោយ​មិនមាន ម៉ាស​យកមក​ប្រគល់​ឲ្យ​ដើមបណ្តឹង​នោះទេ ទោះបីជា​ដើមបណ្តឹង​ព្យាយាម​ទាក់ទង​យ៉ាងណា ក៏​ជន​ត្រូវ​ចោទ ខាងលើ​យក​លេស​គេច​វ​សរ​ហូត លុះដល់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ ដើមបណ្តឹង​ក៏​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ប្រគល់​ឲ្យ​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែម្ដង រីឯ​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុខ​បូរ​បី និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ បាន​រត់គេច​បាត់ ។​
-​តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ ភេទ​ប្រុស ដែល​បាន​ឆ្លើយ​នៅ​ដំណាក់កាល​មន្ត្រី នគរបាល​យុត្តិធម៌​, នៅ​ដំណាក់កាល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៅ​ដំណាក់កាល​ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​មាន​ភាព​ប្រហាក់ប្រហែលគ្នា​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ខ្លួន គឺ​ពិតជា​បានទទួល​យកប្រាក់​ពី​ដើមបណ្តឹង​ដោយ​សន្យាថា​យក​ម៉ាស​ទៅ​លក់​ឲ្យ​ដើមបណ្ដឹង ហើយ​មិនមាន ម៉ាស​ប្រគល់​ឲ្យ​ដើមបណ្ដឹង​ពិតមែន ។ ចំពោះ​ប្រាក់​ដែល​ខ្លួន​បានទទួល​ពី​ដើមបណ្តឹង​នោះ​គឺ​ខ្លួន​បាន​យកទៅ ប្រគល់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុខ​បូរ​បី និង​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ ស្រី​ល័ក្ខណ៍ ។​
-​តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុខ​បូរ​មី ដែល​បាន​ឆ្លើយ​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្លើយថា ខ្លួន​គឺ​ពិតជា​បានទទួល​ប្រាក់​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ជា ប្រាក់​ថ្លៃ​កុម្មង់​ទិញ​ម៉ាស​ពិតមែន ។ ដោយ​ការ​កម្មង់​ទិញ​ម៉ាស​នោះ​គឺ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី កុម្មង់​ទិញ​ដើម្បី​យកមក ប្រគល់​ឲ្យ​ដើមបណ្តឹង ។ នៅក្នុង​រឿងនេះ​ជន​ត្រូវ​ចោទ​ឈ្មោះ ពេជ្រ សុខ​បូរ​មី ក៏បាន​សង​ប្រាក់​ទៅ​ឲ្យ​ឈ្មោះ ដើមបណ្តឹង​ឈ្មោះ ហៃ មុនី​វីរៈ​សុធី​តា ចំនួន​៣០,០០០​ដុល្លារ​(​បី​ម៉ឺន​ដុល្លារ​) និង​ប្រគល់​ម៉ាស​ចំនួន ២០ កេស ស្មើនឹង​ប្រាក់​ចំនួន ២១.០០០​ដុល្លារ (​ពីរម៉ឺន​មួយ​ពាន់​ដុល្លារ​) ផងដែរ ។​
​តាម​របាយការណ៍​សំយោគ​លេខ ០៦៧/២០ រ​.​ប​.​ក ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ របស់​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ភស្តុតាង​ជា​ឯកសារ​ផ្សេងៗ គឺមាន​ភាពស៊ីសង្វាក់​គ្នា​ឲ្យ​តំណាង អយ្យការ​កំណត់​អង្គហេតុ​បាន​ថា​៖ កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច រាជធានី​ភ្នំពេញ ពិតជា​មាន ករណី​៖ ឆបោក មួយ​បាន​កើតឡើង ដែល​បង្កឡើង​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ភេទ​ប្រុស អាយុ​៣២ ឆ្នាំ (​ក្រៅ​ឃុំ​) , ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ពិតមែន​។​
-​ទង្វើ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ក្រៅ​ឃុំ​), ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ដែល​បាន​ប្រព្រឹត្ត​គឺជា​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ច្បាប់​បាន​ហាមឃាត់​ហើយ ជន​ត្រូវ​ចោទ​ជា​នីតិជន ដែលមាន​ស្មារតី​ល្អ មាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​ច្បាប់ព្រហ្មទណ្ឌ​កំណត់ឱ្យ ទទួលខុសត្រូវ​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។​
​មាន​ភស្តុតាង និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​សំរាប់​ដាក់បន្ទុក​ទៅលើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ភេទ​ប្រុស – អាយុ​៣២​ឆ្នាំ (​ក្រៅ​ឃុំ​), ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ពី​ប​ទៈ ឆបោក ប្រព្រឹត្ត​នៅ​ចំណុច រាជធានី​ភ្នំពេញ កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើស​ដែល​មានប​ញ្ញ​តិ​និង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧, ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។​
​តាម​របាយការណ៍​សំយោគ​លេខ ០៦៧/២០ រ​.​ប​.​ក ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ភស្តុតាង​ជា​ឯកសារ​ផ្សេងៗ គឺមាន​ភាពស៊ីសង្វាក់​គ្នា​ឲ្យ​តំណាង អយ្យការ​កំណត់​អង្គហេតុ​បាន​ថា​៖ កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច រាជធានី​ភ្នំពេញ ពិតជា​មាន ករណី​៖ ឆបោក មួយ​បាន​កើតឡើង ដែល​បង្កឡើង​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុ វុ​ទ្ធ​ទី ភេទ​ប្រុស អាយុ​៣២ ឆ្នាំ (​ក្រៅ​ឃុំ​) , ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ពិតមែន​។​
-​ទង្វើ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុ វុ​ទ្ធ​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ក្រៅ​ឃុំ​), ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ដែល​បាន​ប្រព្រឹត្ត គឺជា​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ច្បាប់​បាន​ហាមឃាត់​ហើយ ជន​ត្រូវ​ចោទ​ជា​នីតិជន ដែលមាន​ស្មារតី​ល្អ មាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​ច្បាប់ព្រហ្មទណ្ឌ​កំណត់ឱ្យ ទទួលខុសត្រូវ​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។​
​មាន​ភស្តុតាង និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​សំរាប់​ដាក់បន្ទុក​ទៅលើ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុំ វុ​ទ្ធ​ទី ភេទ​ប្រុស – អាយុ​៣២​ឆ្នាំ (​ក្រៅ​ឃុំ​), ឈ្មោះ ពេជ្រ សុខ​បូរ​មី ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ឈ្មោះ អ៊ុំ ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​គេចខ្លួន​) ពី​ប​ទៈ ឆបោក ប្រព្រឹត្ត​នៅ​ចំណុច រាជធានី​ភ្នំពេញ កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើស​ដែល​មានប​ញ្ញ​តិ​និង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣៧៧, ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

ទាក់ទង​ករណីនេះ លោក អ៊ុំ វុ​ទ្ធ​ទី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា នេះ​ថា “​រឿងនេះ​កំពុងតែ​ស្ថិតនៅ​តុលាការ យើង​រង់ចាំ​ចម្លើយ​ពី​តុលាការ​។ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ផ្តិតមេដៃ​នៅមុខ​មេធាវី​ក្នុង​ការដក​ពាក្យបណ្តឹង ហើយ​រួមគ្នា​ធ្វើ​ដើមបណ្តឹង​ប្តឹង​មនុស្ស​ពីរ​នាក់​ទៀត​”​។​

លោក អ៊ុំ វុ​ទ្ធ​ទី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា “​គាត់​ប្តឹង​មនុស្ស ៣​នាក់ ហើយ​លុយ​ទាំងអស់​នឹង​គឺ​នៅលើ​ពីរ​នាក់​ទៀត​ទេ ហើយ​ខ្ញុំ​នៅ​អ្នក​កណ្តាល ហើយ​រឿងនេះ​ស្ថិតនៅក្នុង​ដៃ​តុលាការ​នៅឡើយ ហើយ​គាត់​ដក​ពាក្យបណ្តឹង​អស់ហើយ​។ ជា​ការដក​ពាក្យបណ្តឹង​ក៏​ខ្ញុំ​បាន​ជួយ​គាត់ ៣​ម៉ឺន​ដុល្លារ​។ ហើយ​រឿងនេះ យើង​មានតែ​រង់ចាំ​សាលក្រម ពីព្រោះ​រឿងនេះ​វា​ស្ថិតនៅក្នុង​ដៃ​តុលាការ​នៅឡើយ​ទេ​។ រឿងនេះ​តាំងពី​ឆ្នាំមុន ដោយសារ​កូ​វីដ គេ​លើក​សវនាការ​រហូត ។​ចឹ​ង​មានតែ​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ​”៕សរន