ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅថ្ងៃនេះ​ប្រកាស​ឱ្យដឹងថា​បាន​បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​(Rapid Test )​ចំនួន ២៤​នាក់​(​ស្រី​១៣​នាក់​)​អាជីវករ កសិក​និង​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​និង​អ្នក ទទួលមរណភាព​ម្នាក់​កាលពី​ថ្ងៃទី​២​ខែសីហា​ម្សិលមិញ ។​

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រា​ស័​យ​ទាក់ទង​ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ក្នុង​រយៈពេល​១៤​ថ្ងៃមុន​សូម​មក​ពិនិត្យ​សំណាក​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​.​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​.​មន្ទីរពេទ្យបង្អែក​ស្រុក​បរិបូណ៌​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ។​

​ចំណ​កករ​ណី​មរណភាព​ជនជាតិខ្មែរ​មួយ​នាក់​ជា​អ្នកជំងឺ​កូ​វីដ​១៩ ឈ្មោះ ជួប ស៊ន ភេទ​ស្រី​អាយុ​៩០​ឆ្នាំ រស់នៅ​ភូមិ​វា​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​ស្ត្រី​ដែល​ស្លាប់​គឺជា​ម្តាយ​របស់​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​ទឹក​ហូរ​ក្រុមគ្រូពេទ្យ​ផ្នែក​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​19 នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ចុះ​ទៅយក​សំណាក​សាកសព​ដោយ​ប្រើប្រាស់​ការធ្វើ​តេស្ត​រហ័ស​ដោយបាន​បញ្ជាក់ថា វិជ្ជមាន​កូ​វិដ​១៩​។​ស្ត្រី​នេះ​បាន​ស្លាប់​នៅ​ថ្ងៃទី​២​ខែសីហា​។​

​ក៏មាន​អ្នកជំងឺ​ជាសះស្បើយ​មាន​ចំនួន​៣៩​នាក់​(​ស្ត្រី​២៥​នាក់​)​ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សម្រាក​ព្យាបាល​៕​សរន