ដោយៈរ៉ាម៉ន/ភ្នំពេញៈសូមចូលរួមត្រេកអរអាជីវករផ្សារដើមគរជាង៣០០នាក់ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាកក្រោយពីមានព័ត៌មានថា មានអ្នកជំងឺកូវីដ-១៩ប្រភេទ បំប្លែងថ្មី(ដែលតា) ចូលទៅក្នុងផ្សារនោះ ក្រោយពីការពិនិត្យយកសំណាកបានបញ្ចប់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរនៅតែបង្ខំចិត្តបិទផ្សារដើមគរក្នុងរយៈពេលបីថ្ងៃ។
លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី៣ខែសីហានេះថាចំពោះបងប្អូនអាជីវករដែលបានមកពិនិត្យយកសំណាកនៅថ្ងៃនេះ គឺមានចំនួន ៣៤០នាក់ ។ក្រុមគ្រូពេទ្យចាប់ផ្ដើមពិនិត្យយកសំណាក់តាំងពីម៉ោង ១រហូតដល់ម៉ោង៧យប់ ។ ជាលទ្ធផល បងប្អូនអាជីវករទាំង៣៤០នាក់នេះ មិនមានវិជ្ជមានកូវីដ-១៩នោះទេ ។ ប៉ុន្តែសម្រាប់គណៈកម្មការផ្សារនឹងធ្វើការបិទផ្សារជាបណ្ដោះអាសន្នចំនួនបីថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី ៤ទី ទី៥និងទី៦ ខែសីហានេះ ។
លោកបញ្ជាក់ថា ការពិនិត្យយកសំណាកនេះជាការពិនិត្យយកសំណាក រហ័ស រ៉ាពីតេស្ត ប៉ុណ្ណោះ ក្រុមគ្រូពេទ្យនឹងយកសំណាករបស់បងប្អូនអាជីវករទាំងអស់ទៅធ្វើពិនិត្យនៅម៉ាស៊ីនធំបន្តទៀត៕សរន