ដោយៈវ៉ៃកូ/ស្វាយរៀងៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាន បន្ត ចុះដឹកនាំកម្លាំងចម្រុះចុះអនុវត្តនូវ វិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង ២៣:៥៩ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានមានប្រសាសន៍អោយដឹងថា៖នៅក្នុងភូមិសាស្ត្រស្រុកគឺមាន១២គោលដៅក្នុងនោះគោលដៅឃុំជាប់ព្រំដែនកម្ពុជាវៀតណាមមាន៦គោលដៅ, គោលដៅឃុំជាប់ព្រំប្រទល់ស្រុក និងក្រុងក្នុងខេត្តចំនួន៥គោលដៅ, ហើយក៏មានក្រុមចល័ត១គោលដៅផងដែរ ដើម្បីចុះអនុវត្តវិធានការរដ្ឋបាល និងធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវចូលរួមអនុវត្តតាម ខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ៖ ការលក់ដូរ ប្រកប អាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែ ការវេចខ្ចប់ ប៉ុណ្ណោះ ដោយ មិន អនុញ្ញាតឱ្យ អតិថិជន ចូលមក អង្គុយ ឬ ទទួលទាន នៅក្នុង បរិវេណ អាជីវ កម្មដ្ឋាន របស់ខ្លួន ឡើយ ។ ហាមឃាត់ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការបម្រាម គោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី )។
លោកអភិបាលស្រុកកំពង់រោទិ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវ និងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការ អនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ វ៉ៃកូ