ដោយៈអង្គារ៍ហេង/ភ្នំពេញៈ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង០០នាទី ដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាប់គោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ ដោយអនុវត្តតាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ លើបំរាមគោរចរ រយ:ពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ។
ក្រៅពីគោលដៅដែលចុះត្រួតពិន្យិនេះដែរសមត្ថកិច្ចបន្ថែមក៍បានចុះត្រួតពិនិត្យនៅតាមសង្កាត់នៅក្នុងមូលដ្ឋានបន្ថែមទៀត។
លោកអភិបាលខណ្ឌសែនសុខបានអោយដឹងថា រាល់បទល្មើសបម្រាមគោចរដែលកើតមានឡើងខណៈដែលសមត្ថកិច្ចកំពុងអនុវត្តន៍ គឺត្រូវចាប់ឃាត់ និងធ្វើការផាកពិន័យមិនលើកលែងឡើយបើនៅរឹងទទឹងត្រូវចាត់ការបន្តនីតិវិធីទៅតុលាការ៕