ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៥៨៣ នាក់ទៀត , ជាសះស្បើយ ៦៥៨ នាក់ និងស្លាប់ថ្មី ១៧ នាក់ ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ៤២៦ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១៥៧ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៤ ខែសីហា នេះ កម្ពុជា មានអ្នកឆ្លង សរុប ៧៩.៦៣៤ នាក់, អ្នកជាសះស្បើយ ៧២.៨០៣ នាក់ និងអ្នកស្លាប់ ១.៤៨៨ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១១.៣៥២ នាក់ ។
សូមអានសេចក្តីជូនព័ត៌មាន៖