ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ មនុស្ស​ចំនួន ៥៤៨ នាក់ ត្រូវបាន​ឃាត់ខ្លួន ដើម្បី «​អប់រំ និង​ពិន័យ​» ពាក់ព័ន្ធ​ការ​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល របស់​អាជ្ញាធរ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ។

នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ ។​

​ជាមួយគ្នានេះ អាជ្ញាធរ ក៏បាន​មាន​វិធានការ​អប់រំ ផ្សព្វផ្សាយ​ច្បាប់ ចំនួន ១.០១៩ ទីតាំង អនុវត្ត​វិធានការ​ច្បាប់ ៣៧២ ករណី​ឃាត់​យានយន្ត ចំនួន ២១៥ គ្រឿង និង​ពិន័យ​ជា​ប្រាក់ សរុប​ចំនួន ៣២ លាន​រៀល ៕/V​-PC