ដោយៈ សម្បត្តិ / ព្រៃវែងៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជើញ ជាអធិបតីភាព និងផ្តល់ភ្លើងបូជា ក្នុងពិធីបូជាសពឯកឧត្តម សុខ យាត សមាជិកគណៈ កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ នៅវត្តសុវណ្ណរស្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃ ធ្វើពិធីស្វាធ្យាយព្រះ សត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងឯកឧត្តម ម៉ាន់ ឈឿនអនុប្រធានគណៈ កម្មការទី៧ ព្រឹទ្ធសភា តំណាងឱ្យក្រុមគ្រួសារសព ឡើងអានវិយោគកថា និងជីវប្រវត្តិ របស់ឯកឧត្តម សុខ យាត ព្រមទាំងគោរពវិញ្ញាណក្ខន្ធ ជាកិច្ចបច្ឆាមរណៈ។
ជាកិច្ចចុងក្រោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត បន្ទាប់មក លោក អៀង សុភារក្ស តំណាងក្រុមគ្រួសារសព បានថ្លែង អំណរគុណ ដល់ភ្ញៀវកិត្តិយស់ ទាំងអស់ ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួម ក្នុងពិធីបុណ្យ និងបូជាសព នាពេលនេះ៕/V-PC