ដោយៈ សរិទ្ធ / ភ្នំពេញៈ អង្គភាពអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា រកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ ផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំង ស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការ ចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថាៈ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មាន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីម្សិលមិញ៕/V-PC