លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្នុងនាម លោក ហែម អាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ សមាជិក សមាជិកាគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងក្នុងនាមលោកផ្ទាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណបក្ស និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយរាជធានីភ្នំពេញ ដែលសម្តេចបានឧបត្ថម្ភជាអង្ករចំនួន ១០តោន ដល់គណបក្សខណ្ឌដូនពេញ ដើម្បីធ្វើការចែកជូនបងប្អូនសមាជិកគណបក្សនៅមូលដ្ឋាន និងប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះខាត នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងបរិបទការរាតត្បាត នៃជំងឺកូវីដ-១៩ ៕