ភ្នំពេញៈក្រសួងមហាផ្ទៃនៅថ្ងៃនេះបានប្រកាសថា គណបក្សនយោបាយចំនួនបីត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយជាផ្លូវការ។នេះបើយោងតាមប្រកាសលេខ ២០១៣ប្រក ស្ដីពីការលុបឈ្មោះគណបក្សនយោបាយចំនួនបី ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃតាមសាលដីការ របស់តុលាការកំពូល ។

គណបក្សទាំងបីនេះមាន៖ទី១.គណបក្សសង្គមប្រជាធិបតេយ្យ,២. គណបក្សវង្កតខេមរៈមហានគរនិង
៣. គណបក្សប្រជាធិបតេយ្យខ្មែរ។
ជាការកត់សម្គាល់រយៈពេលមួយខែចុងក្រោយនេះមានគណបក្សនយោបាយចំនួនប្រាំមួយហើយដែលក្រសួងមហាផ្ទៃបានប្រកាសលុបឈ្មោះពីបញ្ជីគណបក្សនយោបាយតាមសាលក្រមតុលាការកំពូលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ៕គណបក្សចំនួនបីមុននេះមានយោងតាម សាលដីកា របស់ តុលាការ កំពូល កាលពី ថ្ងៃទី ១៩ ខែកក្កដា នេះ បានឱ្យដឹងថា គណបក្ស នយោបាយ ដែល តុលាការ កំពូល សម្រេច រំលាយ តាមរយៈ បណ្ដឹង របស់ ក្រសួង មហាផ្ទៃ ក្រោយ គ្មាន សកម្មភាព ជាច្រើន ឆ្នាំនេះ រួមមាន «គណបក្ស ប្រជាធិបតេយ្យ ខ្មែរ» របស់ លោក ហោ ម៉េងហ៊ាង, «គណបក្ស វង្គត ខេមរៈ មហានគរ» របស់ លោក ផាន់ ស៊ីណា និង «គណបក្ស សង្គម ប្រជាធិបតេយ្យ» របស់ លោក ថោង សុវណ្ណារ៉ា ដែល គណបក្ស ទាំងនេះ ត្រូវ បាន តុលាការ កំពូល រំលាយ កាលពី ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ នេះ៕