ដោយៈសុផល/ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ ១៩តាមមូលដ្ឋានសុខាភិបាលសាធារណៈ គឺមិនគិតថ្លៃទេ នេះបើយោងតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
នៅក្នុងសេចក្តីជូនដំណឹងមួយនារសៀលថ្ងៃទី៤ខែសីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរកសួងដើម្បីប្រយុទ្ធនិងជំងឺកូដ ១៩បានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាឱកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្ដរហ័សរកមេរោគកូវីដ ១៩ ពីប្រជាពលរដ្ឋ កម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនោះ ក្រសួងសុខាភិបាល បានស្នើដល់ លោក លោកស្រីធ្វើការណែនាំបន្ថែមដល់បណ្តា អង្គភាព និងបុគ្គលិក សុខាភិបាលក្រោមឱវាទស្ដីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋ មកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល សាធារណៈឡើយ។
សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងខាងក្រោម៖