កិច្ចប្រជុំ ក្រុម ការងារ ផ្នែក នីតិកម្ម ពន្ធដារ និង អភិបាលកិច្ច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន កាលពីថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២១ បានបន្តពិនិត្យ ដោះស្រាយបញ្ហាដែលវិស័យឯកជន កំពុង ប្រឈម និងជួបប្រទះ ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺរលាក ផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ-១៩ ។