ដោយ:បាយ័ន/សៀមរាបៈ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារ រួមដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ និងជួសជុល នៃគណកម្មការប្រយុទ្ធនិងជំងងឺវីដ-១៩ បានចុះពិនិត្យមើលមណ្ឌលនៅខេត្តប៉ៃលិន។
វត្តមានថ្នាក់ដឹកនាំការទប់ស្កាត់ជំងឺកូវីដ-១៩ ចុះពិនិត្យមើលមណ្ឌលនៅខេត្តប៉ៃលិន ត្រូវបានស្វាគមន៍ពីលោកស្រីអភិបាលខេត្តប៉ៃលិន និងមានវត្តមានលោកទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
ក្នុងពេលពិនិត្យនេះដែរគោលបំណង ពិនិត្យនិងក្តាប់ឱ្យបានពីស្ថានភាពជាក់ស្តែងនៃពលរដ្ឋទើបត្រឡប់ ពីប្រទេសថៃ ចូលក្នុងមណ្ឌលចត្តាឡីស័កក៍ដូចជាការរៀបចំមណ្ឌលចត្តាឡីស័កថ្មីៗ តាមខេត្តជាប់បន្ទាត់ព្រំដែនផងដែរ។
នៅថ្ងៃដដែលនោះដែរថ្នាក់ដឹកនាំក៌បាចុះមកកាន់ច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងបន្តទៀត៕