ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូន ដំណឹងមួយ ដោយបន្ថែមទីតាំង មួយទៀត ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំង ដល់កុមារ និងក្មេងជំទង់ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ។ ទីតាំងថ្មីដែលបន្ថែមនេះ នៅក្នុងមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ស្ថិតនៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំង ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងក្មេងជំទង់ អាយុចន្លោះពី១២ ដល់១៧ឆ្នាំ ចំនួន ៣៩ កន្លែងរួចហើយ នៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ៕/V