ជប៉ុន​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​

1518
ចែករម្លែក

(​កំពង់ស្ពឺ​)៖​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បាន​សំដែង​នូវ​ក្តី​សោមនស្ស​ក្រៃលែង​ចំពោះ​កង​ស្វ័យការពារ​ជា​ប៉ុន​ដែល​បានលើកឡើង​​ពី​ការបន្ថែម​ពេលវេលា​ក្នុង​ការជួយ​បណ្តុះបណ្តាល​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា លើ​ជំនាញ​វាស់​ស្ទង់​ពាក់ព័ន្ធ​ទៅលើ​ការងារ​វិស្វកម្ម​​សម្រាប់​បង្កើន​កម្រិត​សមត្ថភាព​ឱ្យដល់​កង​យោធា​ក្នុងការ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​
​ ​
​ថ្លែង​ក្នុងឱកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម​លើ​ឯកទេស​ក្នុង​ការវាស់ស្ទង់​ក្រោម​គម្រោង​សហប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការ​​សហប្រជាជាតិ​( អ​.​ស​.​ប ) ឧបត្ថម្ភ​ដោយ​ក្រសួងការពារជាតិ​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នៅ​វិទ្យាស្ថាន​បណ្តុះ​​បណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​(​ឧដុង្គ​) លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​​រក្សា​សន្តិភាព​បាន​សំដែង​ការដឹងគុណ និង​សាទរ​ដល់​ក្រសួងការពារជាតិ​ជប៉ុន​ក្នុង​ការបង្កើន​ពេលវេលា​សម្រាប់​ជួយ​បណ្តុះបណ្តាល​​ជំនាញ​វិស្វកម្ម​ឱ្យដល់​កង​យោធា​មួក​ខៀវ​កម្ពុ​ជានា​ឆ្នាំ​ខាងមុខនេះ​។​
​ ​
​តាម​របាយការណ៍​ដែល​ថ្លែង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាំង សំ​ប៊​ន អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​និង​ជានា​យក​វិទ្យាស្ថាន​ណ្តុះ​បណ្តាល​​កងកម្លាំង​រក្សា​សន្តិភាព​(​ឧដុង្គ​)​បានបញ្ជាក់​ថាៈវ​គ្គ​ជំនាញ​វិស្វកម្ម​ជំនាញ​ប្រ​ព្រិ​ត្តិ​ទៅ​ក្រោម​គម្រោង​សហប្រតិបត្តិ​ការហ្វឹកហ្វឺន​និង​អប់រំ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អ​. ស .​ប គាំទ្រ​ដោយ​ព្រះរាជាណាចក្រ​ជប៉ុន តាមរយៈ​ក្រសួងការពារជាតិ​ជប៉ុន គឺជា​វគ្គ​ហ្វឹកហ្វឺន​មួយ​ដែល​បាន​ពង្រីក​នូវ​ចំណេះដឹង​បន្ថែម​ពីលើ​វគ្គ​ហ្វឹកហ្វឺន​មុនៗ ផ្នែក​វាស់​ស្ទង់ ដែលជា​គន្លឹះ​ដ៏​សំខាន់​នៃ​ជំនាញ​វិស្វកម្ម ។​
​ ​
​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​១០​ថ្ងៃ ដោយ​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​បង្ហាត់បង្រៀន​ដោយ​យោធា​​ចា​រ្យ​ជប៉ុន​ចំនួន​បួនរូប និង​មាន​សិក្ខាកាម​ចូលរួម​ចំនួន​១៥​រូប​៕ដោយ៖យោធិន

ទីតាំងផ្សាយពាណិជ្ជកម្ម