ដោយៈ សុផល / ភ្នំពេញៈ យោងតាមអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី៤ សីហា នេះ បានរកឃើញ អ្នកមានវិជ្ជមានកូវីដ ១៩ បានចូលទៅប្រើប្រាស់សេវា នៅធនាគារ PPCBank ដែលមានទីតាំង ស្ថិតនៅអគារលេខ ៧៦៧-៧៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អ្នកជំងឺកូវីដ ១៩ បានចូលទៅធនាគារ PPCBank នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩:១០ ដល់ ០៩:១៥ ខណៈអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀត បានទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨:៥០ ដល់ ០៩:១០។
អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ទីតាំង ទាំងពីរនេះ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕/V