ដោយៈ ភ្នំ​សន្ទុក -​ភ្នំ​ស្វាយ / កំពង់ធំៈ​នៅ​ផ្សារសេរី​ស្ទោង​មាន​អាជីវករ​មួយចំនួន​បានដាក់​តាំង​ទំនិញ លើ​ចិញ្ចើមផ្លូវ និង​លក់ដូរ​តាមផ្លូវ​ដែល​នាំ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​និង​បាន​បង្ក​កា​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ក៏ដូចជា​អ្នកដំណើរ​ដែល​ឆ្លងកាត់​តំបន់​នេះ​ផងដែរ ។ នេះ​បើតាម​ការឡើង​របស់លោក​សុក ហៃ អភិបាលរង​ខេត្តកំពង់ធំ និង​ជា​ប្រធាន​អនុគណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៤​ខែសីហា ខណៈ​ចូលរួម​ជាមួយ​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ស្រុក​និង​មូលដ្ឋាន ព្រមទាំង​ក្រុមការងារ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ និង​ការត្រៀម​សាងសង់​ផ្លូវ​បេតុង​ថ្មី​បន្ថែម ស្ថិតនៅ​ផ្សារសេរី​ស្ទោង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​អាជីវករ​ក្នុងការ​លក់ដូរ​ប្រកបដោយ​របៀបរៀបរយ និង​មាន​សោភ័ណ​ភាពល្អ ព្រមទាំង​ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ក្នុង​សហគមន៍ ។​

​លោក​អភិបាលរង​ខេត្ត​រូបនេះ និង​ក្រុមការងារ​បាន​ដោះស្រាយ​នូវ​ការលក់ដូរ​អនាធិបតេយ្យ​របស់​អាជីវ​ករ​មួយចំនួន និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​ផ្សារសេរី​ស្ទោង ឲ្យ​មាន​របៀបរៀបរយ និង​លុបបំបាត់​ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ ការរំលោភ​លើ​ចំណី​ថ្នល់ និង​ផ្លូវថ្នល់​សាធារណៈ​ពី​សំណាក់​បងប្អូន​អាជីវករ​មួយចំនួន​។

​លោក​អភិបាលរង​ខេត្ត បន្តទៀតថា បើ​នៅ​នៅតែ​គ្មាន​សណ្តាប់ធ្នាប់ និង​គ្មាន​របៀបរៀបរយ​ល្អ​នោះទេ ការបើក​ផ្សារ​ឡើងវិញ​នេះ មាន​គឺ​ពិត​ជាមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩​។
​ដូច្នេះ​ទាំង​អាជ្ញារ​មូលដ្ឋាន ទាំង​គណៈកម្មការ​គក​រ​ប់​គ្រង​ផ្សារ​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ជុំវិញ​វិធានការ​ការពារ​ដោយ​ត្រូវ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ អនុវត្ត​វិធាន​ការេ​របស់​រាជរដ្ឋាភិបាល​និង​វិធាន​ក្រសួងសុខាភិបាល​ឱ្យ​ជាប់​ជានិច្ច ៕​សរន​