ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ បើយោងលទ្ធផលតេស្តរហ័ស(RapidTest)និងមន្ទីរពិសោធន៍ ជាតិភ្នំពេញ(NPH) បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ដែលជាករណីឆ្លងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ ២០២១ និងពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្តលើបុរស ស្ត្រី ជនជាតិខ្មែរ ចំនួន ១៥០នាក់នៅថ្ងៃទី៣ខែសីហា និងអ្នកជាសះស្បើយចំនួន២០៨នាក់នៅថ្ងៃទី៤ខែសីហាឆ្នាំ២០២១ ។

នេះបើយោងសេចក្តីប្រកាសព័ត៌មានចេញពេលរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ៕