ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចលេខ២៧៧/សសរ/២១ ចុះថ្ងៃទី៤ខែសីហាឆ្នាំ២០២១ ការកំណត់ភូមិសាស្ត្រមួយចំនួនក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ។
ត្រង់ប្រការ១ នៃសេចក្តីសម្រេច បានចែងថា ត្រូវបានកំណត់ទីតាំងភូមិចំបក់ឃុំបឹងបេងស្រុកម៉ាឡៃ ដែលមានព្រំប្រទល់នឹងភូមិភ្នំរូវ ភូមិជ្រៃ និងព្រំដែនកម្ពុជា ថៃ ជា “តំបន់ក្រហម ” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ធ្ងន់ធ្ងរ ក្នុងបំណងធានាដល់ប្រសិទ្ធិភាពនៃការអនុវត្តវិធានរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ខ្លឹមសារពិស្តារនៃសេចក្តីសម្រេចមានដូចខាងក្រោម ៖