​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​បុគ្គលិក​យោធា​រាប់រយ​នាក់​មកពី​ឥណ្ឌូនេស៊ី​និង​អាម៉េរិក​កំពុង​ចូលរួម​សមយុទ្ធ​យោធា​រួម​គ្នា​រយៈពេល​២​សប្តាហ៍ ដោយ​ពួក​មន្ត្រី​បាន​បាន​ពណ៌​នាវា​ថា​ជា​លំ​ហាត់​​យោធា​ធំ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​។​

​ក្រសួង​ការពារជាតិ​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សមយុទ្ធ​នេះ​ចាប់ពី​ថ្ងៃ​១​ដល់​១៤​សីហា​នេះ ផ្តោត​លើ​ការការពា​រកោះ​និង​កំពុង​ធ្វើ​នៅ​៣​ទីតាំង រួម​មាន​កោះ ស៊ូ​ម៉ា​ត្រា កាលី​ម៉ាន់​តាន់​​និង​ស៊ូ​ឡាវេ​ស៊ី ។​

​វា​បន្ថែម​ថា​ទាហាន​ឥណ្ឌូនេស៊ី ជាង​២.១០០​នាក់​និង​ទាហាន​អាម៉េរិក​១.៥០០​នាក់​កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​ដែលជា​ផ្នែក​នៃ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ឈ្មោះ​ថា​Garuda Shield​ដែល​ត្រូវបាន​​រៀបចំ​ធ្វើ​តាំងពី​ឆ្នាំ​២០០៩​។​

​ប្រមុខ​យោធា​ឥណ្ឌូនេស៊ី បាន​និយាយថា សមយុទ្ធ​នេះ​មានបំណង​ធ្វើអោយ​ប្រសើរឡើង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បង្កើន​ជំនាញ​យោធា​នៃ​កងកម្លាំង​ប្រទេស​ទាំង​ពីរ​។​វា​រួម​មាន​ការ​​ហ្វឹកហាត់​លើ​ទី​វាល បាញ់​គ្រាប់​ពិត អាកាសចរណ៍​និង​លំ​ហាត់​វេជ្ជសាស្ត្រ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​និង​កំពុង​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​និង​ទាក់ទាញ​សម្ពន្ធមិត្ត​នៅ​ពេល​ការប្រកួត​ប្រជែង​របស់​ខ្លួន​ជាមួយ​ចិន​កាន់តែ​ក្តៅ​ឡើង​៕

​នាយទាហាន​ឥណ្ឌូនេស៊ី​និង​អាម៉េរិក​ក្នុង​បិ​ធី​ចាប់ផ្តើម​សមយុទ្ធ​