ដោយៈសុផល/ភ្នំពេញ៖តើអ្នកត្រូវការទិញទំនិញតាមអនឡាញ ? អ្នកត្រូវការ ប៊ូស្ត(boost) ផេកហ្វេសប៊ុក? កក់សំបុត្រយន្តហោះឬសណ្ឋាគារ? ។ទាំងនេះប័ណ្ណនិម្មិតរបស់ធនាគារ អេស៊ីលីដា អាចជួយដោះស្រាយបានដោយគ្មានបញ្ហា ។
អតិថិជនគ្រប់រូប អាចបង្កើតប័ណ្ណនិម្មិតអេស៊ីលីដាដោយខ្លួនឯងបានដោយឥតគិតថ្លៃហើយវាមានប្រយោជន៍យ៉ាងច្រើន។ ប័ណ្ណនិម្មិតនេះ ជាប្រភេទប័ណ្ណវីសា ដែលបង្កើតភ្លាមៗតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា។
ប័ណ្ណនេះមានអត្ថប្រយោជន៍ជាច្រើនដោយអាច បញ្ជាទិញទំនិញ-សេវាកម្មផ្សេងៗតាមអ៊ីខុមមើស ឬអ៊ីនធើណែត (អនឡាញ) ផ្សព្វផ្សាយ (Boost)Facebook ឬបណ្តាញសង្គមផ្សេងៗកក់សំបុត្រយន្តហោះឬសណ្ឋាគារតាមអនឡាញពិសេសអាចកាត់បន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ផងដែរ។ការប្រើប្រាស់ប័ណ្ណនិម្មិតនេះចំណេញពេលវេលា កាត់បន្ថយការចំណាយ ងាយស្រួលគ្រប់គ្រងនិងទូទាត់សាច់ប្រាក់ហើយថែមទាំងមានសុវត្ថិភាពទៀតផង។ប័ណ្ណនិម្មិត អេស៊ីលីដាអាចប្រើនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។
សូមជម្រាបថាក្នុងវិក្កយបត្រនៃប័ណ្ណនិម្មិតនេះមានលេខ១៦ខ្ទង់,ខែឆ្នាំផុតកំណត់,លេខកូដ៣ខ្ទង់(CVV2),និងចំនួនទឹកប្រាក់ដែលលោកអ្នកបានបញ្ចូលក្នុងអេធីអឹមពេល បង្កើតប័ណ្ណនិម្មិត។សូមរក្សាវិក្កយបត្រនេះឱ្យមានសុវត្ថិភាពដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ។គួរបញ្ជាក់ថាប័ណ្ណនិម្មិតនេះ មានសុពលភាពប្រើប្រាស់រយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ។
សូមជម្រាបផងដែរថា៖ដើម្បីបញ្ឈប់ការប្រើប្រាស់ប័ណ្ណនេះ អតិថិជនគ្រាន់តែហែក ឬកម្ទេចប័ណ្ណនេះចោល ដើម្បីកុំឱ្យអ្នកផ្សេងយកទៅប្រើប្រាស់បាន ជាការស្រេច។
ក្នុងករណីបាត់ប័ណ្ណនិម្មិតនេះ អតិថិជនត្រូវជូនដំណឹងមកធនាគារអេស៊ីលីដាដើម្បីបង្ខាំងឱ្យទាន់ពេលវេលា៕Ph
សូមស្វែងយល់បន្ថែមតាមរយៈតំណខាងក្រោមនេះ៖