ដោយៈគ្រញូង/ប៉ៃលិនៈ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ទទួលផែនការងារធនធានមនុស្សតំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំកម្លាំងក្រោមឱវាទនាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀលទៅ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនលោករស់ សុវណ្ណ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនដែល បានទទួលមរណភាព កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដោយរោគាពាធ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព និងជូនពរដល់ក្រុមគ្រួសារនៃសពអោយជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលាផងដែរ ៕