​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ក្រសួង​សុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ២០.៩២០​នាក់ និង​អ្នកជំងឺ​កូវី​ដ​ចំនួន​១៦០​នាក់​ទៀត​​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​កាលពី​ថ្ងៃ​ពុធ​ក្រសួង​បាន​ប្រកាសថា អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១៨៨​នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​ដល់​ទៅ​២០.២០០​បាន​ឆ្លង​ជំងឺ​នេះ​ថែម​។​

​ចាប់តាំងពី​ថ្ងៃ​១​មេសា​មក ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ថៃ អាជ្ញាធរ​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​៦៦៤.៤៤២​នាក់​និង​៦៩៣.៣០៥​នាក់​ចាប់​តាំងពី​ដើម​ឆ្នាំ​មុន​។​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​​នៅ​រលក​ទី​៣​នេះ​មាន​ចំនួន​៥.៥៦៩​នាក់​ដែល​នាំ​អោយ​ចំនួន​ស្លាប់​តាំងពី​ឆ្នាំ​មុន​មក​ឡើងដល់​៥.៦៦៣​នាក់​។​

​តួលេខ​ឆ្លង​ប្រកាស​នៅ​ថ្ងៃនេះ​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ដែន​មាន ដោយ​ការឆ្លង​ខ្ពស់​បំផុត​ពី​មុន​គឺ​ចំនួន​២០.២០០​នាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅពេល​ចំនួន​ស្លាប់​ហក់​ឡើង​ខ្ពស់បំផុត​១៨៨​នាក់​។​

​ជុំវិញ​កូវី​ដ​១៩​នេះ​ដែរ​ព្រះមហាក្សត្រ​ថៃ​បាន​ប្រទាន​ប្រាក់​៩៩,៩​លាន​បាត​(៣​លាន​ដុល្លារ​)​ដើម្បី​ជួយ​ហិរញ្ញវត្ថុ​សំរាប់​សង់​មន្ទីរពេទ្យ មណ្ឌល​ចត្តា​ឡី​ស័កនិង​ប៉ាឆា​ដុត​សព​អ្នក​កើតកូ​វីដ​។​ព្រះអង្គ​ក៏​​ប្រទាន​ប្រាក់​៨៨,៨​លាន​បាត​ទៅ​អោយ​វត្ត​មួយ​ចំនួន​ដែល​បង្កើត​មន្ទីរពេទ្យ​បណ្តោះអាសន្ន​និង​មណ្ឌល​ច​ត្តា​ឡីស័​ក​សហគមន៍​នៅ​ក្នុង​បរិវេណ​វត្ត​ហើយ​អនុញ្ញាត​អោយ​បូជាសព​អ្នក​កើតកូ​វីដ​។​

​កាលពី​ខែ​មុន ស្តេច​ថៃ​ក៏​ប្រទាន​ប្រាក់​ជាង​២,៨​ពាន់​លាន​បាត​(៨៥​លាន​ដុល្លារ​)​ដើ់​ល់​មន្ទីរពេទ្យ​និង​មណ្ឌល​វេជ្ជសាស្ត្រ​ចំនួន​២៩​សំរាប់​ទិញ​គ្រឿង​បរិក្ខា​ពេទ្យ ថ្នាំ​និង​សាងសង់​អាគារ​ពេទ្យ​ដើម្បី​​ជួយ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ការប្ររយុទ្ធ​នឹង​កូវី​ដ​១៩៕

​នាយករដ្ឋមន្ត្រី​ថៃ ទទួល​មូលប្បទានប័ត្រ​តំលៃ​៩៩,៩​លាន​បាត​ដែល​ព្រះមហាក្សត្រ​ប្រទាន​សំរាប់​សង់​មន្ទីរពេទ្យ មណ្ឌល​ចត្តា​ឡី​ស័កនិង​ប៉ាឆា​ដុត​សព​អ្នក​កើតកូ​វីដ​