ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ កំលាំងជំនាញនគរបាលខណ្ឌប្ញស្សីកែវ បានសហការណ៍ជាមួយកំលាំងអនុវន្ត៍ច្បាប់ចរាចរផ្លូវគោក ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង ១០នាទី។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖
១/ឈ្មោះ ឃុន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិចំបក់ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មករ។ ២/ឈ្មោះ លី រស្មី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិកំពង់លួង ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរកម្មករ។
៣/ឈ្មោះ ម៉ាន ព្រីយ៉ាល់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ធំល្មម, ម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១Q-៩១៨៣ ។
បច្ចុប្បន្នកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕