រថយន្តបុក​រថយន្ត​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ចិត្រ​បុរី​

962
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​រថយន្ត​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ម្នាក់ នៅលើ​ផ្លូវជាតិ​លេខ​៧ (​ក្រចេះ​-​ស្ទឹងត្រែង​) ត្រង់ចំណុច​ភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​លោក ចាន់ ធី អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​ចិត្រ​បុរី បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ី សុខ​ឃី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​(​របួសធ្ងន់​) រស់នៅក្នុង​ភូមិ​ទង់​លង់​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុង​ពណ៌​បៃតងចាស់ គ្មាន​ស្លាក​លេខ ខូច​ខាត់​ធ្ងន់ បានធ្វើ​ដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ក៏បាន​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក់​លេខ កំពង់ចាម 3A5725 ពីក្រោយ​ដែល​កំពុង​បត់​ឆ្លងផ្លូវ​ជិត​ផុត បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង​ខាងលើ​រងរបួស​ធ្ងន់ បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​បន្ទាប់មក កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​យក​រថយន្ត​ទាំង​០២​គ្រឿង​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​ទៀត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ