របាយការណ៍របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថាៈ នៅពេលយប់ថ្ងៃទី៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១២១ គ្រឿង ក្នុងនោះរថយន្ត ៣៩ គ្រឿង និងម៉ូតូ ៨២ គ្រឿង។