នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នគរបាលប៉ុស្តិ៍ ច្បារអំពៅ២ បានចាប់ខ្លួន ជនជាប់ចោទ ឈ្មោះ ស៊ូ ម៉ាប់ នៅចំណុចមុខផ្ទះ គ្មានលេខ ផ្លូវលំ ភូមិដើមចាន់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ពីបទ ” លួចមានស្ថានទម្ងន់ទោស ” ប្រព្រឹត្តនៅចំណុចដីឡូត៍ គ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។