ខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រោមការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនបងប្អូន ប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។