ដោយៈ ចាន់តូ / ភ្នំពេញៈ នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ តាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ -មេបញ្ជាការរង វរសេនាតូចលេខ១។
ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់ លើការផ្សព្វផ្សាយជាសំខាន់ នូវវិធានការ ប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា ដែលកំពុងមានវត្តមានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ព្រមទាំង បានដាស់តឿន នូវទម្លាប់រស់នៅ និងអនុវត្តការងារ តាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំ ទាំងអស់ ឲ្យចេះសម្របខ្លួន ទៅតាមកាលៈទេសៈ ជាក់ស្តែង និងក្រើនរំលឹក ដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទបម្រាមគោចរតាមសេចក្ដី សម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការងារ ដែលត្រូវអនុវត្ត មួយចំនួនទៀតផងដែរ៕/V-PC