ភ្នំពេញ៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានជូនពរនិងប្រសិទ្ធិពរជ័យសិរីមង្គលជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឱកាសខួបកំណើតថ្ងៃទី៥ ខែសីហាឆ្នាំ១៩៥២ -ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
នៅក្នុងលិខិតជូនពរនោះ មានខ្លឹមសារថា៖
ក្នុងឱកាសដ៏មហានក្ខត្តឬក្សចម្រើនព្រះជន្មសម្តេចពុក កូនសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងអស់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គលបវរមហាប្រសើរជូនចំពោះសម្តេចពុកសូមសម្តេចពុកនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់បាន ប្រកបដោយសុខភាពល្អបរិបូរណ៍ ចៀសផុតពីរោគរាតត្បាតនានា មានបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿងតរៀងទៅ។
ដោយសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីកូន 🙏🙏
បណ្ឌិត សុខ សុក្រឹត្យា / Dr. Sam
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១