ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ដោយមានការអនុញ្ញាត ពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ រួមជាមួយក្រុមការងាររដ្ឋបាល ខណ្ឌ, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះអនុវត្ត វិធានការ រដ្ឋបាល ដោយរុះរើរបង បង្គន់អនាម័យ ទីលានវាយបាល់ទះ និងសម្ភារ ផ្សេងៗ ដែលបានដាក់រំលោភ លើផ្ទៃបឹងត្របែក ដែលស្ថិតនៅផ្លូវលេខ៤៩៤ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កន្លងមក រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បានចុះណែនាំ និងចេញសេចក្ដីជូនដំណឹង ជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់នៅតែមិនបានអនុវត្ត តាមការណែនាំ របស់រដ្ឋបាលខណ្ឌ និងសង្កាត់នោះទេ៕/V-PC