ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមបានចាត់មន្ត្រីឱ្យជូនដំណើរ អ្នកបច្ចេក ទេសរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ទៅពិនិត្យទីតាំងគម្រោង នៃប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តកំពង់ធំដែលក្រសួងបានស្នើសុំធ្វើការស្តារ ឡើងវិញ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ទទួលបន្ទុក ផ្នែកសហប្រតិបត្តិការអន្តរជាតិបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៥ ខែសីហា ថា កាលពីថ្ងៃទី៤ខែសីហាលោកបានជូនក្រុមមន្ត្រីបច្ចេកទេសរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ (AFD) ចុះទៅពិនិត្យទីតាំងគម្រោងប្រព័ន្ធធារាសាស្ត្រមួយចំនួនបីនៅក្នុងខេត្តកំពង់ធំ ដែលក្រសួងបានស្នើសុំស្តារឡើងវិញ។
ទីតាំងគម្រោងដែលក្រសួងបានស្នើនេះ ត្រូវបាន លោក ចាន់ យុត្ថា បញ្ជាក់ ថា មានឈ្មោះប្រព័ន្ធធារាសាស្ត្រអូរស្នោរ ស្ថិតនៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំជាប្រព័ន្ធចាស់ដែលបានកសាងឡើងនៅក្នុងរបបប៉ុលពតសព្វថ្ងៃខូចទ្រុឌទ្រម ស្ទើរអស់មិនអាចប្រើការបាន។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា ការដាំដុះនៅក្នុងភូមិសាស្ត្រខាង លើកន្លងទៅបានតែក្នុងរដូវវស្សា ដោយពឹងផ្អែកទៅលើកត្តាធម្មជាតិទាំងស្រុង ដោយសារអូរ (ស្ទឹងចាស់) ដែលជាប្រព័ន្ធធារាសាស្ត្រអូរស្នោរនេះ គោករាក់និង គ្មានសំណង់ស្ទាក់ទឹក(ស្ទឹងសែន)នៅផ្នែកខាងលើក្រុងស្ទឹងសែន។
ចំណែកឯគម្រោងដែលក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងសុំស្តារ ប្រព័ន្ធនេះឡើងវិញ ដោយសាងសង់សំណង់ស្ទាក់ទឹក និងស្តារអូរស្នោរ នៅ កន្លែងខ្លះឡើងវិញ ចាប់ពីស្ទឹងសែននៅផ្នែកលើក្រុងស្ទឹងសែនរហូតមកដល់ផ្លូវ ជាតិលេខ៦និងមានគម្រោងចំនួនពីរទៀតត្រូវធ្វើបន្តធ្លាក់ដល់បឹងទន្លេសាប។
លោក ចាន់ យុត្ថា បញ្ជាក់ថា នៅពេលគម្រោងខាងលើអនុវត្តរួច ការទាញយក ទឹកពីស្ទឹងសែន តាមរយៈសំណង់ស្ទាក់ទឹកនៅរដូវវស្សាជួយបន្ថយជំនន់លើ ក្រុងស្ទឹងសែន និងនៅរដូវប្រាំងប្រើប្រាស់ស្ថានីបូម ទឹកពីស្ទឹងបញ្ចូលទៅក្នុងអូរ ស្នោរដែលដល់ពេលនោះអាងទឹករក្សានៅក្នុងខេត្តព្រះវិហារ ត្រូវបានសាង សង់ រួចរាល់ហើយទម្លាក់ទឹកចូលមកក្នុងស្ទឹងសែនតាមតម្រូវការ ។ ការចុះទៅពិនិត្យ មើលទីតាំងគម្រោងកាលពីថ្ងៃទី៤ខែសីហា ដើម្បីឱ្យមន្ត្រីបច្ចេកទេសរបស់ ទីភ្នាក់ ងារអភិវឌ្ឍន៍បារាំងដែលមានរហូតដល់ទៅបីផ្នែកជាអ្នកវាយតម្លៃដើម្បសម្រេច ៕/PC